សន្និសីទ​ស្តី​ពី​ការ​អប់រំ​និង​ការ​ស្រាវ​ជ្រាវ​បរិ​ស្ថាន​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​បរិ​ស្ថាន​ដើម្បី​និ​រន្ត​ភាព (មានវីដេអូ)

 

Facebook

facebooktwittergoogle_pluspinterestlinkedinmail

នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៦​នេះ​សា​កល​វិទ្យា​ល័យ​អន្តរ​ជាតិ​បាន​រៀប​ចំ​សន្ធិ​សីទ​ស្តី​ពី​ការ​អប់​​រំ​និង​ការ​ស្រាវ​ជ្រាវ​បរិ​ស្ថានវិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​បរិ​ស្ថាន​ដើម្បី​និរន្ត​ភាព។​នៅ​ក្នុង​សន្ធិ​សិទ្ធនេះ​ផង​ដែរ​មានការអញ្ជើញចូលរួមឯកឧត្តម សុខគាង ទីប្រឹក្សាអមក្រសួងបរិស្ថាននិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឧត្តមបណ្ឌិត សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឧត្តមបណ្ឌិតនេត បារ៉ុម សាកលវិទ្យាធិការរងនៃសកលវិទ្យាល័យអន្តរជាតិ សាស្រ្តចារ្យបណ្ឌិត Baba Musta ព្រឹទ្ធបុរស​មហា​វិទ្យា​ល័យ​វិទ្យាសាស្រ្តនិងធនធានធម្មជាតិនៃសាកលវិទ្យាល័យម៉ាឡេស៊ីសាបា និងលោកបណ្ឌិត ផន គង្គា ជាលេខាធិ​ការ ​នៃ​​​គណៈ​កម្មកា​រ​រៀប​ចំ​សន្និសីទ​របស់សកលវិទ្យាល័យអន្តរជាតិ ព្រមទាំងមានការចូលរួមពីគណៈកម្មការរៀបចំនិងគណៈកម្មការវិទ្យា​សាស្រ្ត​សន្និ​សិទ​នៃ​សា​កល​វិទ្យា​ល័យ អន្តរជាតិ​និង​សាស្ត្រ​ចារ្យ បណ្ឌិតដែលជាវាគ្មិនកិត្តិយស ឯកឧត្តមលោកជំទាវ សាស្រ្តចារ្យ បណ្ឌិតអស់​លោក​ លោកស្រីនិងសិស្សនិត ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្តជាតិ។

នៅក្នុងឪកាសនោះផងដែរលោកបណ្ឌិត ផន គង្គា បានលើកឡើងថាបរិស្ថានពិតជាមានសារៈ​សំ​ខាន់​ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកយើង បរិស្ថានល្អនាំមកនូវសុខភាពល្អ។តើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបរិស្ថានល្អ?ការការពារបរិស្ថានជាភារកិច្ចរួមវាមិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់នោះឡើយ។

ជាចុងក្រោយលោកបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថានៅពេលបច្ចុប្បន្ននេះមានបញ្ហាប្រ​ឈម​ជាច្រើនដូចជាការបំពុលខ្យល់ ភាពសឹករិចរិលនៃស្រទាប់អូហ្សូនការកើនកម្តៅនៃភព​ផែន​ដី​ ការបំពុលទឹក សំណង់រឹង សំណល់គ្រោះថ្នាក់ សំណល់វិទ្យុសកម្ម ការថយចុះនៃធនធានធម្មជាតិ ផល​ប៉ះ​ពាល់នៃការប្រើប្រាស់ដី និងផលប៉ះពាល់នៃប្រពន្ធ័អេកូឡូស៊ីដូច្នេះហើយសូមសិស្សនិស្សតទាំងអស់​ត្រូវតែស្វែងយល់ពីបញ្ហាថែរក្សាបរិស្ថានអោយបានគ្រប់ៗគ្នាពីព្រោះថាបរិស្ថានស្អាតគឺផ្តើមចេញពីយើងគ្រប់គ្នា។

Facebook Comments
 

No comments

Be the first one to leave a comment.

Post a Comment